កម្ពុជា​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov មក​ប្រជុំ​អាស៊ាន!!
Read Time:3 Minute, 0 Second
Views:365

កម្ពុជា​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov មក​ប្រជុំ​អាស៊ាន!!

0 0

កម្ពុជាបានអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឱ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំទាក់ទងនឹងអាស៊ាន ដែលគ្រោងធ្វើឡើងនៅដើមខែសីហា ដោយការសម្រេចចិត្តនេះទំនងជាបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសហគមន៍អន្តរជាតិ ដែលបានបំបែកខ្លួនចេញពីរុស្ស៊ី ជាការឆ្លើយតបចំពោះការលុកលុយរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយទៅកាន់អង្គទូតបរទេសកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន មានប្រសាសន៍ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ីចូលរួមវេទិកាថ្នាក់តំបន់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ។

កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ ក៏បានអញ្ជើញមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំផងដែរ ទោះបីជាគ្រាន់តែជា “តំណាងមិនពាក់ព័ន្ធនឹងនយោបាយក៏ដោយ” នេះបើយោងតាមលោក ប្រាក់ សុខុន ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមសមាជិកចំនួន 10 ដែលជាផ្នែកមួយនៃ ARF ដែលជាក្របខ័ណ្ឌកិច្ចសន្ទនាផ្នែកសន្តិសុខមួយ ដែលមានប្រទេសកូរ៉េខាងជើងចូលរួមផងដែរ ហើយដែលរួមមានប្រទេសដូចជាចិន ជប៉ុន សហរដ្ឋអាម៉េរិក ក៏ដូចជាប្រទេសដទៃទៀត និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែសីហា។

ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនៅចុងខែកុម្ភៈ ការចូលរួមរបស់រុស្ស៊ីក្នុងកិច្ចប្រជុំអន្តរជាតិគឺជាប្រធានបទក្ដៅនៃការពិភាក្សា ជាពិសេសសម្រាប់ប្រទេសម្ចាស់ផ្ទះដែលប្រុងប្រយ័ត្នចំពោះប្រទេសមួយចំនួនដែលធ្វើពហិការមិនចូលរួមការជួបជុំពហុភាគីរបស់ពួកគេ ។ លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីកម្ពុជាបាននិយាយថា គិតមកដល់ថ្ងៃពុធនេះ ប្រទេសរុស្ស៊ីមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅឡើយនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពរដ្ឋាភិបាលរុស្ស៊ីមួយបានប្រាប់ Kyodo News ថា លោក Lavrov ប្រាកដណាស់នឹងចូលរួមកិច្ចប្រជុំនេះ ។

ប្រភព ៖ Nikkei Asia

Happy
Happy
50 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
50 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋ​អាម៉េរិក​កំពុងមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ចុះ​សម្រុង​គ្នា​ខ្លាំងពេករបស់​ចិន​ជាមួយ​នឹង​រុស្ស៊ី!!
Next post រុស្ស៊ីបាញ់កម្ទេចឃ្លាំងស្តុកអាវុធរបស់អាម៉េរិកដែលជាជំនួយសម្រាប់កងទ័ពអ៊ុយក្រែន!!