កម្ពុជារកចំណូលបានចំនួន 32.82 ពាន់លានដុល្លារពីការនាំចេញទៅអន្តរជាតិក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ!!
Breaking News

កម្ពុជារកចំណូលបានចំនួន 32.82 ពាន់លានដុល្លារពីការនាំចេញទៅអន្តរជាតិក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ!!

កម្ពុជារកចំណូលបានចំនួន 32.82 ពាន់លានដុល្លារពីការនាំចេញទៅអន្តរជាតិក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ កើនឡើង 21.3 ភាគរយពីបើធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ 13.78 ពាន់លានដុល្លារទៅកាន់ទីផ្សារបរទេស កើនឡើង 30.7ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ការ​នាំ​ចូល​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កើនឡើង 15.4 ភាគរយ​ក្នុង​អំឡុង​ពេលដូចគ្នា​នោះ​ដែលមានតម្លៃប្រមាណ 19.05 ពាន់​លាន​ដុល្លារ​។

របាយការណ៍បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកម្ពុជា ដែលមានចំនួន 43 ភាគរយនៃការនាំចេញសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ឬ 5.69 ពាន់លានដុល្លារអាមេរិក កើនឡើង 47.3 ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

របាយការណ៍បានបន្ថែមថា វៀតណាម ជាប់ចំណាត់ថ្នាក់លេខ 2 ខណៈចិនជាប់ចំណាត់ថ្នាក់ទី 3 ដោយបាននាំចូលផលិតផលពីកម្ពុជាចំនួន 1.32 ពាន់លានដុល្លារ និង 701 លានដុល្លារ​រៀងៗខ្លួន។

ស្ទើរតែ 50 ភាគរយនៃការនាំចេញទំនិញសរុបរបស់កម្ពុជាគឺ សម្លៀកបំពាក់ ស្បែកជើង ​ បន្ទាប់មកគឺផលិតផលមិនមែនកាត់ដេរ និងផលិតផលកសិកម្ម ។

ប្រភព ៖​ Office of Cambodian PM & AKP 

Leave a Reply

Your email address will not be published. Required fields are marked *