Breaking News

កម្ពុជានឹងនិរទេសបុរសជនជាតិនីហ្សេរីយ៉ាដែលបានកើតជំងឺអុតស្វា និងហាមមិនឲ្យចូលកម្ពុជារយៈពេល 3 ឆ្នាំ!!

កម្ពុជានឹងនិរទេសបុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា ដែលហែលទឹកគេចចេញពីប្រទេសថៃឆ្លងចូលមកកម្ពុជា និងហាមបុរសរូបនោះមិនឲ្យចូលប្រទេសនេះរយៈពេល 3 ឆ្នាំ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua ។

កាលពីថ្ងៃអាទិត្យទី 7 សីហា មន្ត្រីអន្តោប្រវេសន៍កម្ពុជាបានឲ្យដឹងថា កម្ពុជាត្រៀមធ្វើមាតុភូមិនិវត្តន៍បុរសជនជាតិនីហ្សេរីយ៉ាឈ្មោះ Osmond Chihazirim Eunserem ដែលបានជាសះស្បើយពីជំងឺអុតស្វា ត្រឡប់ទៅកាន់ប្រទេសនីហ្សេរីយ៉ាដែលជាប្រទេសកំណើតរបស់គាត់វិញ ហើយកម្ពុជាហាមឃាត់បុរសរូបនេះមិនឲ្យចូលប្រទេសកម្ពុជារយៈពេល 3 ឆ្នាំផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version