Breaking News

កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានហៅការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបួននាក់របស់របបយោធាមីយ៉ាន់ម៉ាថា “ជារឿងគួរឱ្យស្អប់ខ្ពើម”!!

កម្ពុជាដែលជាប្រធានអាស៊ាន បានហៅ​ការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបួននាក់របស់របបយោធាមីយ៉ាន់ម៉ាថា “ជារឿងគួរឱ្យស្អប់ខ្ពើម” ហើយបាននិយាយថា មីយ៉ាន់ម៉ាបានបង្ហាញពីការខ្វះខាតឆន្ទៈ​ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ប្រទេសក្នុងតំបន់ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា កម្ពុជា​ដែល​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​នេះ​បាន​ថ្លែង​ថា ខ្លួន​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង និង​មាន​ការព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រហារ​ជីវិត​នេះ ។ កម្ពុជាបាននិយាយថាការប្រហារជីវិតគឺជាការបរាជ័យមួយសប្តាហ៍មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានចូលមកដល់ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version