អ៊ុយក្រែនបានជំរុញឲ្យតួកគីចាប់កប៉ាល់ដឹកទំនិញដែលមានទង់ជាតិរុស្ស៊ីដែលខ្លួននិយាយថា កំពុងដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មន្ត្រីមកពីក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែនជឿថា កប៉ាល់ដែលមានឈ្មោះថាដ Zhibek Zholy បានផ្ទុកគ្រាប់ធញ្ញជាតិប្រហែល 4,500 តោនពីកំពង់ផែ Berdyansk ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ។
ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានសរសេរលិខិតទៅកាន់ក្រសួងយុត្តិធម៌របស់ប្រទេសតួកគីក្នុងលិខិតមួយចុះថ្ងៃទី 30 ខែមិថុនា ដោយជូនដំណឹងពួកគេអំពី “ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនខុសច្បាប់” តាមផ្លូវទឹកទៅកាន់ទីក្រុង Karasu នៃប្រទេសតួកគី។
មន្ត្រីរុស្ស៊ីម្នាក់បាននិយាយថា គ្រាប់ធញ្ញជាតិទាំងនេះនឹងត្រូវលក់ទៅឲ្យប្រទេសជាមិត្ត ។
ប្រភព ៖ The Independent