កប៉ាល់រុស្ស៊ីដែលបានដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនកំពុងស្ថិតនៅក្នុងដែនទឹករបស់ប្រទេសតួកគី!!
Breaking News

កប៉ាល់រុស្ស៊ីដែលបានដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនកំពុងស្ថិតនៅក្នុងដែនទឹករបស់ប្រទេសតួកគី!!

អ៊ុយក្រែន​បាន​ជំរុញ​ឲ្យ​តួកគី​ចាប់​កប៉ាល់​ដឹកទំនិញ​ដែល​មាន​ទង់ជាតិ​រុស្ស៊ី​ដែល​ខ្លួន​និយាយ​ថា ​កំពុង​ដឹក​គ្រាប់​ធញ្ញជាតិរបស់​អ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មន្ត្រីមកពីក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែនជឿថា កប៉ាល់ដែលមានឈ្មោះថាដ Zhibek Zholy បានផ្ទុកគ្រាប់ធញ្ញជាតិប្រហែល 4,500 តោនពីកំពង់ផែ Berdyansk ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ។

ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានសរសេរលិខិតទៅកាន់ក្រសួងយុត្តិធម៌របស់ប្រទេសតួកគីក្នុងលិខិតមួយចុះថ្ងៃទី 30 ខែមិថុនា ដោយជូនដំណឹងពួកគេអំពី “ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនខុសច្បាប់” តាមផ្លូវទឹកទៅកាន់ទីក្រុង Karasu នៃប្រទេសតួកគី។

មន្ត្រី​រុស្ស៊ី​ម្នាក់​បាន​និយាយ​ថា គ្រាប់​ធញ្ញជាតិទាំងនេះ​នឹង​ត្រូវ​លក់ទៅឲ្យ​ប្រទេស​ជា​មិត្ត ។

ប្រភព ៖ The Independent

Leave a Reply

Your email address will not be published. Required fields are marked *