Breaking News

កងទ័ពអាកាសអាម៉េរិកបានបញ្ជូនយន្តហោះចម្បាំង F-22 រាប់សិបគ្រឿងទៅជិតសមុទ្រចិនខាងត្បូង ដែលជាការផ្ញើសារព្រមានខ្លាំងៗទៅកាន់​ប្រទេសចិន

កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ចំនួន ២៥គ្រឿងទៅធ្វើសមយុទ្ធនៅភាគខាងលិចតំបន់ប៉ាស៊ីហ្វិកក្នុងខែនេះ ដែលជាការដាក់ពង្រាយយន្តហោះដ៏មានអានុភាពដ៏ធំមិនធម្មតា ដែលអ្នកវិភាគនិយាយថា ជាការផ្ញើសារព្រមានខ្លាំងៗទៅកាន់​ប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយវេបសាយ Military Technology ​។

កងកម្លាំងទ័ពអាកាសអាម៉េរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិកលើកោះហាវ៉ៃក្នុងសប្តាហ៍នេះបាននិយាយថា យន្តហោះ F-22 Raptor ប្រហែល 25 គ្រឿងមកពីឆ្មាំជាតិអាកាសហាវ៉ៃ និងពីមូលដ្ឋានទ័ព Elmendorf-Richardson ក្នុរដ្ឋ Alaska នឹងត្រូវដាក់ពង្រាយក្នុងខែនេះទៅកាន់កោះហ្គាំ និងកោះ Tinian សម្រាប់ប្រតិបត្តិការ Pacific Iron 2022 ។

F-22 គឺជាយន្តហោះចម្បាំងជំនាន់ទីប្រាំ ដែលជាយន្តហោះចម្បាំងទំនើបបំផុតក្នុងពិភពលោក រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបាំងកាយ និងភ្ជាប់ប្រព័ន្ធឧបករណ៍ចាប់សញ្ញានៅលើយន្តហោះជាមួយនឹងប្រព័ន្ធព័ត៌មានក្រៅយន្តហោះ ដើម្បីផ្តល់ឱ្យអ្នកបើកយន្តហោះរបស់ពួកគេនូវទិដ្ឋភាពលម្អិតនៃកន្លែងប្រយុទ្ធ ។

លោក Carl Schuster អ្នកវិភាគការពារជាតិដែលមានមូលដ្ឋាននៅហាវ៉ៃ និងជាអតីតនាយកប្រតិបត្តិការនៅប៉ាស៊ីហ្វិក បាននិយាយថា ការដាក់ពង្រាយយន្តហោះ F-22 ជាច្រើនគ្រឿងសម្រាប់សមយុទ្ធបែបនេះ ជាការផ្ញើសារដោយផ្ទាល់ទៅកាន់ប្រទេសចិន នៅពេលទំនាក់ទំនងកាន់តែតានតឹងលើតំបន់ប៉ាស៊ីហ្វិក ដូចជាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version