កងទ័ពអាកាសថៃ និងកងទ័ពអាកាសចិនត្រៀមធ្វើសមយុទ្ធយោធារួមគ្នានៅសប្តាហ៍ក្រោយ!!
Breaking News

 កងទ័ពអាកាសថៃ និងកងទ័ពអាកាសចិនត្រៀមធ្វើសមយុទ្ធយោធារួមគ្នានៅសប្តាហ៍ក្រោយ!!

បណ្ដាញសារព័ត៌មាន Reuters រាយការណ៍ដោយដកស្រង់ប្រភពពីកងទ័ពអាកាសថៃថា ប្រទេសថៃ និងចិនគ្រោងនឹងធ្វើសមយុទ្ធផ្លូវអាកាសនៅសប្តាហ៍ក្រោយ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល 2 ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ។

ប្រភពកងទ័ពអាកាសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សមយុទ្ធនេះមានឈ្មោះថា ប្រតិបត្តិការ “Falcon Strike 2022” ដែលនឹងប្រព្រឹត្តទៅរយៈពេល 11ថ្ងៃ គឺចាប់ពីថ្ងៃទី14 ខែសីហា ដោយប្រើប្រាស់មូលដ្ឋានទ័ពអាកាសក្នុងខេត្ត Udon Thani ដែលពីមុនជាមូលដ្ឋានទ័ពអាកាសអាម៉េរិកក្នុងអំឡុងសង្គ្រាមវៀតណាម ។

Leave a Reply

Your email address will not be published. Required fields are marked *