Breaking News

កងទ័ពអាកាសតៃវ៉ាន់សម្ញែងយន្តហោះចម្បាំងសេរ៊ីទំនើបបំផុតរបស់ខ្លួន ខណៈភាពតានតឹងជាមួយចិននៅតែបន្ត!!

យោធារបស់តៃវ៉ាន់បានឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹក និងទ័ពអាកាសចិននៅក្បែរនោះ ដោយបានដាក់បង្ហាញយន្តហោះចម្បាំងសេរ៊ីចុងក្រោយបំផុតរបស់ខ្លួនដល់អ្នកសារព័ត៌មាន និងសន្យាថានឹងឆ្លើយតបចំពោះការវាយប្រហារណាមួយ ។

អ្នកយកព័ត៌មានត្រូវបានគេនាំទៅកាន់មូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ហើយយោធាតៃវ៉ាន់បានធ្វើការបង្ហាញនាពេលរាត្រីដ៏កម្រនៃយន្តហោះទំនើបបំផុតរបស់ប្រទេសនេះ នេះបើយោងតាមរបាយការណ៍របស់ Reuters និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ។ យន្តហោះ F-16Vs បានហោះឡើងលើជើងហោះហើរឈ្លបយកការណ៍ និងហ្វឹកហ្វឺន ហើយក្រុមនាវិកជើងគោកបានបង្ហាញពីរបៀបដែលពួកគេផ្ទុកសព្វាវុធយ៉ាងលឿន រួមទាំងការបំពាក់កាំជ្រួចប្រឆាំងនាវា Harpoon ដែលផលិតដោយសហរដ្ឋអាម៉េរិក ទៅលើយន្តហោះចម្បាំង។

ការបង្ហាញសមត្ថភាពប្រយុទ្ធបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន ដែលបានកាត់ផ្តាច់ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានសភាអាម៉េរិកលោក Nancy Pelosi បានធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាសទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ ។ ទីក្រុងប៉េកាំងក៏បានបង្កើនសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ ហើយបាននិយាយថា ខ្លួននឹងបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើងវិញដោយកម្លាំង ប្រសិនបើចាំបាច់ ។

កងទ័ពអាកាសតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រឈមមុខនឹងការគំរាមកំហែងពីសមយុទ្ធយោធានាពេលថ្មីៗនេះរបស់កងកម្លាំងកុម្មុយនិស្តចិន យើងបានរក្សាការប្រុងប្រយ័ត្នខណៈពេលដែលបង្កើតគំនិតនៃសមរភូមិគ្រប់ទីកន្លែង និងការហ្វឹកហាត់គ្រប់ពេលវេលា” ​ដើម្បីធានាសន្តិសុខជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version