Breaking News

កងទ័ពជើងទឹកអាម៉េរិកដាក់ពង្រាយនាវាចម្បាំងចំនួន 4គ្រឿងនៅភាគខាងកើតកោះតៃវ៉ាន់ ស្របពេលដែលលោកស្រី Pelosi នឹងធ្វើដំណើរទៅកាន់កោះនេះ!!

ខណៈដែលប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិនៅថ្ងៃអង្គារនេះ គឺចំពេលមានការព្រមានកាន់តែខ្លាំងពីប្រទេសចិន នាវាចម្បាំងអាម៉េរិកចំនួន 4គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះចំនួន 1គ្រឿងទៀត ត្រូវបានដាក់ពង្រាយនៅក្នុងដែនទឹកភាគខាងកើតនៃកោះនេះ ។

នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាម៉េរិក USS Ronald Reagan បានឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយបច្ចុប្បន្នស្ថិតនៅក្នុងសមុទ្រហ្វីលីពីន ភាគខាងកើតនៃកោះតៃវ៉ាន់ និង ភាគខាងត្បូងនៃប្រទេសជប៉ុន នេះបើយោងទៅតាមមន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកបានបញ្ជាក់ប្រាប់ Reuters នៅថ្ងៃអង្គារនេះ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version